ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

​តំណម ទាំង ៦ សម្រាប់ អ្នកបើកអាជីកម្មថ្មីៗ

១. ប្រញាប់នាំផលិតផល/សេវាកម្មចូលទីផ្សារ ឬ សម្រេចបើកអាជីវកម្មភ្លាមៗ ដោយមិនឆ្លងកាត់ការស្រាវជ្រាវទីផ្សារ
២. ចាប់ផ្តើមអាជីវកម្មដោយមិនមានផែនការអាជីវកម្ម និងផែនការថវិកាច្បាស់លាស់ត្រឹមត្រូវ
៣. កញ្ចប់ថវិកាសម្រាប់ប្រតិបត្តិការ និងដើមទុនបម្រុង​មិនគ្រប់គ្រាន់
៤. មិនបានរៀបប្រព័ន្ធគាំទ្រ (Supporting System) បានល្អត្រឹមត្រូវ។ ប្រព័ន្ធគាំទ្រ​រួមមាន អ្នកផ្តល់យោបល់លើកទឹកចិត្តពេលយើងបាក់ទឹកចិត្ត អ្នកជួយផ្នែកច្បាប់ អ្នកផ្តល់​ប្រឹក្សា​និងផ្តល់ប្រាក់កម្ចីពេលត្រូវការហិរញ្ញវត្ថុ ជាដើម។ (អត្ថបទបន្ទាប់ នឹង​បក​ស្រាយ​លម្អិត​អំពីរបៀបកសាងប្រព័ន្ធគាំទ្រ​)៤. ជ្រើសរើសដៃគូសហការ  ឬ​អ្នក​រួម​ទុន មិនបាន​ត្រឹម​ត្រូវ
៥. ខ្វះចំណេះផ្នែក ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ប៉ុន្តែ​មិន​បាន​លៃលកពេលរៀនសូត្របន្ថែម
៦. ប្រើប្រាស់ មធ្យោបាយ ផ្សព្វផ្សាយផលិតផល និងសេវាកម្ម មិនល្អ និងមិន​ត្រឹមត្រូវ
រៀបរៀងដោយ លោកស្រី​ ជា​ សុខអ៊ីម