ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

គ្មាន​នរណា​ម្នាក់​ចង់​ធ្វើ​ខុស​ដោយ​ចេតនា​ទេ

សូ​ក្រាត​និយាយ​ថា "​គ្មាន​នរណា​ម្នាក់​ចង់​ធ្វើ​ខុស​ដោយ​ចេត​នាទេ"​ ។
បំណក​ស្រាយ​ ៖ មនុស្ស​ម្នាក់​ៗ​គ្មាន​នរណា​ចង់​ខុស​ទេ​។ ការ​ដែល​មនុស្ស​ម្នាក់​ធ្វើ​ខុស​ ប្រហែល​បណ្តាល​មក​ពី​ការ​ធ្វេស​ប្រហែស​ ឬ​ខុស​ដោយ​អចេតនា​។ ដោយ​ឡែក​បុគ្គល​ដែល​ដឹង​ថា​ខុស​ហើយ​ នៅ​តែ​ប្រព្រឹត្ត​ខុស​ទៀត​ អាច​បណ្តាល​មក​ពី​កត្តា​ជុំវិញ​ដែល​​ដាក់​សំពាធ​ឲ្យ​គេ​​ធ្វើ​ទាំង​បង្ខំ​ ឬ​មាន​មូល​ហេុត​ណាមួយ​នោះ​ដែល​ជំរុញ​ឲ្យ​បុគ្គល​នោះ​ត្រូវ​តែ​ធ្វើ។