ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

មនុស្ស​យន្ត​ថែ​សួន

អ្នកវិទ្យាសាស្ត្រ​មួយ​ក្រុម​របស់​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ម៉ាសាធ្យូសេត សហរដ្ឋ​អាមេរិច បាន​ច្នៃ​បង្កើត​ជា​មនុស្ស​យន្ត​ដែល​អាច​មើល​ថែ​សួន ដាំ​ដុះ​និង​ប្រមូល​ផល​បាន។ ការ​សាក​ល្បង​លើក​ដំបូង គឺ​ទៅ​លើ​ការ​ដាំ​ដុះ​ថែ​រក្សា​ប៉េង​ប៉ោះ។ មនុស្ស​យន្ត​ ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ និង​សំលឹង​មើល​ដើម​ប៉េង​ប៉ោះ​តាម​រយៈ​កាមេរ៉ា​វិប​ខេម រួច​ចាប់​កាន់​និង​ស្រោច​ទឹក​ ពេល​វា​កំណត់​ដឹង​ថា​ដើម​ប៉េង​ប៉ោះ​នោះ​ត្រូវ​ការ​ទឹក​បន្ថែម។ ថ្ងៃ​អនាគត​មនុស្ស​យន្ត​នេះ​នឹង​អាច​ធ្វើ​កិច្ច​ការ​ទាំង​ឡាយ​ក្នុង​សួន​បាន ​​ជំនួស​មនុស្ស ហើយ​គេ​សង្ឃឹម​ថា​នឹង​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វិស័យ​កសិកម្ម​ផង​ដែរ លើ​គ្រប់​បន្លែ​និង​ផ្លែ​ឈើ។

ប្រភព៖ discovery

ប្រែ​សម្រួល​ដោយ​ គេហទំព័រ​សាលារៀន salarean.com