ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ញញឹម​ធ្វើ​ឲ្យ​ជីវិត​គ្មាន​ភាព​តាន​តឹង​

ចូរ​ញញឹម​ឲ្យ​អស់​ពី​ចិត្ត!​

តាម​ការ​ស្រាវ​ជ្រាវ​របស់​សមាគម​វិទ្យាសាស្ត្រ​ចិត្ត​វិទ្យា​អាមេរិច​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ដែល​ញញឹម​​បន្ទាប់​ពី​ជួប​ស្ថាន​ភាព​តាន​តឹង​ មាន​អត្រា​បេះ​ដូង​លោត​ញាប់​តិច​ជាង​អ្នក​ដែល​មិន​បាន​ញញឹម។ អ្នក​ចិត្ត​សាស្ត្រ​បាន​ប​ន្ត​ពន្យល់​ទៀត​ថា "​ការ​ញឹម​ពេល​ជួប​ ស្ត្រេសស៍​ ធ្វើ​ឲ្យ​រាង​កាយ​បង្កើន​កម្លាំង​តប​ត​នឹង​ស្ត្រេសស៍ ។ ការ​ញឹម​អស់​ចិត្ត​ គឺ​កម្រើក​ទាំង​សាច់​ដុំ​ជុំ​វិញ​មាត់ និង​សាច់​ដុំ​ជុំ​វិញ​ភ្នែក​ មាន​ប្រសិទ្ធ​ភាព​កំចាត់​ស្ត្រេសស៍​ និង​កាត់​បន្ថយ​អត្រា​បេះ​ដូង​លោត​ញាប់"​ ។

កុំ​ភ្លេច​ញញឹម​ ជានិច្ច​ពេល​ជួប​ឧបសគ្គ​ :-)

ប្រភព៖ learnvest.com

ប្រែ​សម្រួល​ដោយ​ គេហទំព័រ​សាលារៀន salarean.com