ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

Dropbox កម្មវិធី​​រក្សា​ទុក​ឯកសារ​ ងាយ​ស្រួល​និង​សុវត្ថិភាព​

សម័យ ​បច្ចុប្បន្ន​ជា​សម័យឌីជីថល។ ឯកសារ​ទាំង​ឡាយ​សុទ្ធ​សឹង​ជា​ឌី​ជីថល​ទាំង​អស់។ ងាយ​ទុក​ដាក់ ងាយ​ស្រួល​ទាញ​យក​មក​ប្រើ​ប្រាស់។ មនុស្ស​ម្នាក់​ៗ​មាន​វិធី​រៀងៗ​ខ្លួន​ក្នុង​ការ​ទុកដាក់​ឯកសារ។ អ្នក​ខ្លះ​ទុក​ឯកសារ​ក្នុង USB អ្នក​ខ្លះ​ទុក​នៅ​កន្លែង​ធ្វើការ ។ល។ យើង​សូម​លើក​យក​វិធី​រក្សា​ឯកសារ​មួយ​ប្រភេទ ដោយ​ប្រើ​តាម​ Dropbox ។

វា​ជាកម្ម​វិធី​មួយ​ដែល​អាច​ឲ្យ​អ្នក​រក្សា​ទុក​ និង​ទាញ​យក​មក​ប្រើ​ពេល​ណា​ក៏​បាន។ មិន​តែ​ប៉ុណ្ណោះ​អ្នក​អាច​ចែក​រំលែក​ឯកសារ​ថ្មី​ៗ​ទៅ​កាន់​មិត្ត​ភក្តិ​បាន​ យ៉ាងងាយ​ ដោយ​គ្រាន់​តែ​ដាក់​ឯកសារ​ចូល​ទៅ​ក្នុង share folder។​ ការ​បង្កើត​គណនី​ក្នុង​ Dropbox គឺ​មិន​គិត​ថ្លៃ​ទេ។ អ្នក​អាច​រក្សា​ទុក​ឯកសារ​រហូត​ដល់​ទៅ 2GB ។ ក្រៅ​ពីនេះ​អ្នក​ទទួល​បាន​ទំហំ​បន្ថែម​ទៀត​រាល់​ពេល​ដែល​មាន​មិត្តភក្តិ​ ថ្មី​របស់​អ្នក​បង្កើត​គណនី​តាម​រយៈ​អ្នក។ សូម​សាក​ល្បង​ដោយ​ខ្លួន​ឯង​ អ្នក​នឹង​ដឹង​ពី​ប្រយោជន៍​របស់ Dropbox។

សាលារៀន salarean.com