ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ប្រយោជន៍​របស់​កម្ម​វិធី Evernote

Evernote គឺ​ជា​កម្មវិធី​រៀបចំ និង​គ្រប់គ្រង​ឯកសារ​​មួយ​ប្រភេទ​ដដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ កត់ត្រា​កំណត់​ហេតុ​និង​កំណត់​ត្រា​ផ្សេង​ៗ​ដោយ​សេរី​និង​មាន​ភាព​ងាយ​ ស្រួល។ កម្មវិធី​នេះ​អាច​ប្រើ​ប្រាស់​បាន​ដោយ​ឥត​គិត​ថ្លៃ​។ ប៉ុន្តែ​ចំពោះ​អ្នក​ប្រើ​ប្រាស់​ដែល​ចង់​បាន​ទំហំ​ស្តុក​ឯកសារ​ប្រចាំ​ខែ​ធំ ​​និង​ត្រូវ​ការ​សេវា​បន្ថែម​មួយ​ចំនួន​ទៀត​ ពួក​គេ​អាច​ទិញ​កម្មវិធី​ប្រភេទ​បង់​ប្រាក់​បាន។ ជាទូទៅ​ Evernote ផ្តល់​នូវ​ប្រយោជន៍​ដូច​ខាង​ក្រោម៖

- កត់​ត្រា​ព័ត៌មាន និង រូបភាព បាន​គ្រប់​ទី​កន្លែង​ទាំង​អស់

- ស្តុក​ទុក​ព័ត៌មាន​លើ​អ៊ីនធើណិត​ដែល​អាច​ទាញ​យក​មក​ប្រើ​ ​គ្រប់​ទី​កន្លែង ឬ គ្រប់​កុំព្យូទ័រ ឬ ទូរស័ព្ទ​

- ចែក​រំលែកការ​ងារ​ ឬ​គម្រោង​ទៅ​ឲ្យ​មិត្ត​ភក្តិ

- សរសេរ​គម្រោង

- ស្រាវជ្រាវ ប្រមូល​ព័ត៌មាន​ និង​រក្សា​ទុក​ក្នុង​កន្លែង​តែ​មួយ។

សូម​ស្វែង​យល់​បន្ថែម​តាម​រយៈ​វីដីអូ​នេះ។



សាលារៀន salarean.com