ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

បង្រួម ឬ​ពង្រីក​អេក្រង់​កម្មវិធី​ក្នុង​ Windows ដោយ​ប្រើ​ Short cut key

ចំណេះ​ដឹង​អំពី Short cut key ក្នុង Windows អាច​ជួយ​សម្រួល​ការ​ងារ​ប្រចាំ​ថ្ងៃ​​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង​មុន​។ គេ​អាច​សម្រេច​កិច្ច​ការ​នីមួយៗ​ដែល​ត្រូវ​ធ្វើ​ជាមួយ​ កម្មវិធី​កុំព្យូទ័រ​បាន​យ៉ាង​ឆាប់​រហ័ស​បំផុត។ ពេល​ប្រើ​ប្រាស់​កុំព្យូទ័រ​ម្តង​ៗ​ យើង​តែង​ចាំបាច់​ត្រូវ​បង្រួម ឬ​ពង្រីក​អេក្រង់​​ ឬ​ឆ្លាស់​កម្មវិធី​ដែល​យើង​ប្រើ។ ចូរ​អនុវត្ត​តាម​វិធី​ខាង​ក្រោម​ ដើម្បី​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​យ៉ាង​ឆាប់​រហ័ស​បំផុត៖

-      Start (សញ្ញា Windows)+ Arrow up: ដើម្បី ​Maximize

-      Start + Left arrow: ទាញ​កម្ម​វិ​ធីអោយ​ទៅ​ជ្រុង​ខាង​ឆ្វេង​នៃ​Screen

-      Start + Right arrow: ទាញ​កម្ម​វិ​ធីអោយ​ទៅ​ជ្រុង​ខាងស្តាំ​​នៃ​Screen

-      Start + Arrow down: អាច​ជា​ Restore Screen ឬ Minimize Screen

-      Alt + Tab: ឆ្លាស់​កម្ម​វិ​ធីពី​មួយ​ទៅ​មួយ

-      Start + Tab: ឆ្លាស់​កម្ម​វិ​ធី​ជា​លក្ខណៈ 3D

សាលារៀន salarean.com