ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

បំលែងពី Word ទៅ PDF ដោយមិនប្រើប្រាស់កម្មវិធីជំនួយ

ឯក​សារ ​Word គឺ​ជា​ឯក​សារ​ដែល​យើង​អាច​កែ​ប្រែ​អត្ថបទ​បន្ថែម​បន្ថយ​បាន​ទៅ​តាម​តម្រូវ​ ការ​ ចំណែក​ឯកសារ​PDF វិញ​គឺ​ជា​ឯក​សារ​ដែល​មិន​អាច​កែ​ប្រែ​បាន ដែល​ភាគ​ច្រើន​គេ​ហៅ​វា​ថា​ឯក​សារ​​ងាប់។  គេ​តែ​ង​តែ​បំ​លែង​ឯក​សារ​ពី​Word ទៅ​PDF នៅ​ពេល​ដែល​គេ​មិន​ចង់​អោយ​នណារ​ម្នាក់​ធ្វើ​ការ​កែ​ប្រែ​ទៀត។ ការ​បំលែង​ឯកសារ​ អាច​ធ្វើ​ឡើង​ដោយ​មាន​កម្មវិធី​ជំនួយ​ ឬ​ដោយ​មិន​បាច់​មាន​កម្មវិធី​ជំនួយ​ក៏​បាន។ ចូរ​អនុវត្ត​តាម​វិធី​សាស្ត្រ​ខាង​ក្រោម​ដើម្បី​បំលែង​ពី Word (Microsoft Office 2010) ទៅ​ជា ​PDF ៖

-      ចូល​Menu ខាង​លើ ហើយ​ចុច​លើ​File Save As

- ចូរ​ជ្រើស​រើស​ប្រ​ភេទ​ឯកសារ(Save as type)

- ជ្រើស​រើស​ PDF(*.pdf)


 

- ដាក់​ឈ្មោះ​ក្នុង​ប្រ​អប់ (File name)

- ហើយ​រើស​ទី​តាំង​រក្សា​ទុក ហើយ​ចុច​ Save



ចប់​

និពន្ធ​ដោយ​គេហទំព័រ​សាលារៀន