ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រៀន​បង្កើត blog (គេហទំព័រ​ផ្ទាល់​ខ្លួន)ជា​ភាសា​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ ក្នុង​ Wordpress

ប្លក (Blog) ជា​អ្វី? ប្លក​ជា​កន្លែង​សម្រាប់​ពិភាក្សា​ឬ​បញ្ចេញ​ទស្សនៈ​លើ​ប្រព័ន្ធ​អ៊ីនធើណិត។ និយាយ​ឲ្យ​ងាយ​យល់​គឺ ប្លក​ជា​គេហទំព៍រ​ផ្ទាល់​ខ្លួន​សម្រាប់បោះ​ផ្សាយ​អំពី​សកម្ម​ភាព​ផ្ទាល់​ ខ្លួន ឬ​ហេតុការណ៍​ផ្សេងៗ។ សម័យ​នេះ​ជា​សម័យ​អ៊ីន​ធើណិត​ មនុស្ស​នៅ​ទូទាំង​ពិភព​លោក​និយម​ប្រើ​ប្លក​ជាង​ពេល​ណា​ៗ​ទាំង​អស់។ ប្លក​ដែល​ពេញ​និយម​ជាង​គេ​លើ​ពិភព​លោក​ គឺ Wordpress និង Blogspot។ ប្លក​ទាំង​ពីរ​នេះ អនុញ្ញាត​ឲ្យ​មនុស្ស​ទូទៅ​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ។ នៅ​ទី​នេះ​យើង​សូម​លើក​យក Wordpress (ភាសា​ខ្មែរ) មក​បង្ហាញ។

ដើម្បី​ចុះ​ឈ្មោះ​ក្នុង​ Wordpress ភាសា​ខ្មែរ ចូរ​អនុវត្ត​ដូច​ខាង​ក្រោម៖

១. ចូល​ក្នុង​គេហទំព័រ www.km.wordpress.com

២. ចុច​ពាក្យ ឡុកចូល

៣.​ ចុចពាក្យ ចុះ​ឈ្មោះ (ដូច​ក្នុង​រូប)៤. បំពេញ​ព័ត៌មាន​ចុះ​ឈ្មោះ (ក្នុងរូប​ខាង​ក្រោម)។ រួច​ហើយ​ ចុច​ពាក្យ បង្កើត​ប្លក

៥. បន្ទាប់​មក​វា​នឹង​លេច​ អេក្រង់​ដូច​ខាង​ក្រោម។ ចូរ​បើក​អ៊ីម៉ែល​របស់​អ្នក​ដើម្បី បញ្ចប់​ដំណើរការ​ចុះ​ឈ្មោះ (activate)។


៦. នៅ​ក្នុង​អ៊ីម៉ែល​របស់​អ្នក​ចូរ​ចុច​ពាក្យ Activate Blog


៧. វានឹង​លេច​ចេញ​សារ​ដូច​ខាង​ក្រោម។ នេះ​មាន​ន័យ​ថា​យើង​បង្កើត​បាន​រួច​រាល់​ហើយ។


៨. នេះ​ជា​ទំព័រ​ដើម​នៃ​ប្លក​ដែល​បង្កើត​រួច៩. ការ​បោះ​ផ្សាយ​អត្ថបទ​លើក​ដំបូង៖ ដើម្បី​បោះ​ផ្សាយ​អត្ថបទ​បាន គេ​ត្រូវ​ ឡុកអ៊ីន តាម​ទំព័រដើម​របស់​ប្លក។ រួច​វាយ​ឈ្មោះ និង​លេខ​សំងាត់។


១០. បន្ទាប់​មក​ចូរ​ជ្រើស​រើស​ពាក្យ​ថា សរសេរ​អត្ថបទ​ថ្មី១១. ដាក់​ចំណង​ជើង​អត្ថបទ រួច​វាយ​ខ្លឹម​សារ ចុង​ក្រោយ​ចុច​​ពាក្យ​ថា ចុះ​ផ្សាយ​អត្ថបទចប់

និពន្ធ​ដោយ​គេហទំព័រ​សាលារៀន salarean.com