ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

អ្នក​មាន​ជាង​គេ​បំផុត​នៅ​ បាប៊ីឡន-Babylon

អ្នក​មាន​ជាង​គេ​បំផុត​នៅ​បាប៊ីឡន​គឺ​​ជា​ចំណង​ជើង​សៀវភៅ​ដ៏​ល្បី​បំផុត​មួយ​​នៅ ​ទូទាំង​ពិភព​លោក។ ខ្លឹម​សារ​សំខាន់​នៃ​សៀវភៅ​នេះ​គឺ​អប់រំមនុស្ស​ឲ្យ​យល់​ដឹង​អំពី​មូល​ដ្ឋាន​ គ្រឹះ​នៃ​ហិរញ្ញវត្ថុ​ ពន្យល់​អំពី​ការ​សន្សំ​ប្រាក់​ និង​ការ​វិនិយោគ។ សៀវភៅ​នេះ​និពន្ធ​តាំង​ពី​ឆ្នាំ​ ១៩២៦ មក​ម្ល៉េះ​ដោយ ​George Samuel Clason តែ​ខ្លឹម​សារ​នៅ​តែ​មាន​ប្រយោជន៍​អនុវត្ត​ន៍​បាន​គ្រប់​សម័យ។

អ្នក​មាន​ជាង​គេ​បង្អស់​នៅ​បាប៊ីឡន៖ ក្បួន​ឆ្ពោះ​ទៅ​រក​ភាព​មាន​បាន

១. ត្រូវ​មាន​ឆន្ទៈ​ចង់​ក្លាយ​ជា​អ្នកមាន

២. សន្សំ​១​ភាគ​១០​នៃ​ប្រាក់​ចំណូល​ ដាច់​ខាត

៣. វិនិយោគ​ប្រាក់​សន្សំ​ដោយ​ប្រុង​ប្រយ័ត្ន

៤. យក​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​ មក​វិនិយោគឡើង​វិញ​ កុំ​យក​ទៅ​ចាយ​វាយ​ខ្ជះ​ខ្ជាយ

៥. រៀន​​ប្រើ​លុយ​ឲ្យ​ធ្វើការ​ឲ្យ​ និង​ប្រើ​លុយ​ដើម្បីបង្កើត​លុយ​បន្ថែម​ទៀត

៦. ត្រូវ​ប្រកាន់​ខ្ជាប់​​នូវ​វិន័យ​ផ្ទាល់​ខ្លួន៖​ ទោះ​ជា​មាន​រឿង​អ្វី​ក៏​ដោយ​ ត្រូវ​ដក​១​ភាគ១០​នៃ​ប្រាក់​ចំណូល​​ជាប្រចាំ​ទុក​ជា​ប្រាក់​​សន្សំ​ និង​វិនិយោគ​ដោយ​ឆ្លាត​វៃ៕

អាន​អត្ថបទ​ដើម​ទាំង​ស្រុង​ជា​ភាសា​អង់​គ្លេស The Richest Man in Babylon

ប្រែសម្រួល​រៀប​រៀង salarean.com