ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

អាថ៌កំបាំង​ទី​១២​ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ កំណត់​អាទិភាព​ខ្ពស់​បំផុត​របស់​អ្នក ហើយ​ធ្វើ​ម្តង​មួយ

កំណត់​អាទិភាព​ខ្ពស់​បំផុត​របស់​អ្នក ហើយ​ធ្វើ​ម្តង​មួយ

ការ​កំណត់​អាទិភាព ​និង​ ធ្វើការ​ទៅតាម​អាទិភាព ទាម​ទារ​នូវ​ការ​តាំង​ចិត្ត​ និង​ការ​ដាក់​វិន័យ​លើ​ខ្លួន​ឯង​។ វា​ជា​រឿង​ដែល​លំបាក​ធ្វើ​ តែ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​អ្នក​ដែល​ប្រាថ្នា​ចង់​បាន​ជោគជ័យ​ធំធេង​ ក្នុង​ឆាក​ ជីវិត។ ចូរ​សួរ​ខ្លួន​ឯង​បួន​សំណួរ។

១. តើ​កិច្ចការ​ណាមួយ​ដែល​ផ្តល់​តម្លៃ​ខ្ពស់​បំផុត​សម្រាប់​អ្នក​?

២. តើគេ​បង់​ប្រាក់​ខែ​ឲ្យ​អ្នក​រាល់​ខែ​នេះ​ ព្រោះ​ចង់​ឲ្យ​អ្នក​សម្រេច​លទ្ធផល​អ្វី​ឲ្យ​គេ?

៣. តើ​កិច្ចការ​អ្វី​ដែល​មាន​តែ​អ្នក​ម្នាក់​គត់​អាច​ធ្វើ​បាន​ ហើយ​ដែល​នាំ​ឲ្យ​ជីវិត​របស់​អ្នក​ ឬ​អា​ជីវកម្ម​របស់​អ្នក​ប្រែប្រួល​យ៉ាង​ខ្លាំង?

៤. តើ​អ្នក​បាន​ប្រើ​ប្រាស់​ពេលវេលា​ដ៏​មានតម្លៃ​បំផុត​រ​បស់​អ្នក​ ដល់​កម្រិត​ខ្ពស់​បំផុត​ហើយ​ឬ​នៅ? ចូរ​​ធ្វើ​កិច្ច​ការ​ដែល​ផ្តល់​ផលិតភាព​ខ្ពស់​បំផុត​ និង​នាំ​ទៅ​ដល់​ជោគជ័យ​ហិរញ្ញវត្ថុ។

ចុង​ក្រោយ​គឺ​ពុះពារ​ប្រឹង​ប្រែង ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​ជាង​គេ​បំផុតម្តង​មួយ​រហូត​ដល់​ចប់​សព្វ​គ្រប់​ ១០០%។ នេះ​គឺ​ជា​ទម្លាប់​ដែល​នាំ​ឲ្យ​ក្លាយ​ជា​សេដ្ឋី។

(ស្រង់​ចេញ​ពី​សៀវភៅ The 21 Success Secrets of Self-Made Millionaires, by Brian Tracy )