ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

អាថ៌កំបាំង​ទី​១១​ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ខ្លួន​ឯង​និង​អ្នក​ដទៃ

ចូរ​​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ខ្លួន​ឯង​និង​អ្នកដទៃ​។ ចូរ​ស្មោះ​ត្រង់​ចំពោះ​គ្រប់​ទង្វើ​និង​ប្រតិបត្តិការ​ពាណិជ្ជកម្ម។ ដាច់​ខាត​កុំ​លះ​បង់​សេចក្តី​សុចរិត​​ចោល​ទោះជា​ដើម្បី​អ្វីក៏​ដោយ។ អាជីវកម្ម​ជោគជ័យ​ទៅ​បានគឺ​​ដោយ​ផ្អែក​លើ​ទំនុក​ចិត្ត។ ការ​ដែល​អ្នក​អាច​សាង​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​សេដ្ឋី​បាន​ គឺ​អាស្រ័យ​លើ​មាន​មនុស្ស​ទុក​ចិត្ត​ ​មាន​មនុស្ស​ដែល​មាន​​ឆន្ទៈ​ធ្វើ​ការ​ឲ្យ​អ្នក មាន​មនុស្ស​សុខ​ចិត្ត​ផ្តល់​ប្រាក់​ឲ្យ​អ្នក​ខ្ចី មាន​ម​នុស្ស​ទិញ​ផលិត​ផល​របស់​អ្នក​ និង​មាន​មនុស្ស​ជួយ​អ្នក​ក្នុង​គ្រា​លំបាក។ កុំ​ធ្វើ​ឬ​និយាយ​អ្វី​ដែល​អ្នក​គិត​ថា​ មិន​ត្រឹម​ត្រូវ​ មិន​ល្អ​ និង​មិន​ស្មោះ​ត្រង់​។

(ស្រង់​ចេញ​ពី​សៀវភៅ The 21 Success Secrets of Self-Made Millionaires, by Brian Tracy )