ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

អាថ៌កំបាំង​ទី១០ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ ពលិកម្ម​ខ្លួន​​ដើម្បី​ជួយ​ដល់​អ្នក​ដទៃ

ពលិកម្ម​ខ្លួន​​ដើម្បី​ជួយ​ដល់​អ្នក​ដទៃ

ជន​ដែល​សាង​ខ្លួន​ក្លាយ​ជា​សេដ្ឋី​ តែង​ងប់​ងល់​នឹង​សេវាកម្ម​អតិថិជន។ ពួក​គេ​គិត​ពី​អតិថិជន​គ្រប់​ពេល​។ ពួក​គេ​រិះរក​វិធី​គ្រប់​បែប​យ៉ាង​គ្រប់​ពេលវេលា​​លៃ​ធ្វើ​យ៉ាង​ណា​ឲ្យ​ វាកាន់​តែ​ប្រសើរឡើង​។ ជា​រៀង​រាល់​ថ្ងៃ​ ចូរ​ស្វែង​រកវិធី​បន្ថែម​គុណ​តម្លៃ​សេវាកម្ម​ដល់​អតិថិជន​របស់​អ្នក​។ កំណែ​លំអ​​ចំនុច​តូច​មួយ​ អាច​នាំ​ដល់​ជោគជ័យ​ហរិញ្ញវត្ថុ​របស់​អ្នក។​ ជោគ​ជ័យ​ក្នុង​ឆាក​ជីវិតរបស់​អ្នក​ បាន​មក​ផ្ទាល់​ឬ​ប្រយោល​ពី​ការ​ជួយ​អ្នក​ដទៃ។

(ស្រង់​ចេញ​ពី​សៀវភៅ The 21 Success Secrets of Self-Made Millionaires, by Brian Tracy )