ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

អាថ៌កំបាំង​ទី៩ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ សិក្សា​គ្រប់​ជ្រុង​ជ្រោយ​​នៃ​អាជីវកម្ម​របស់​អ្នក​

សិក្សា​គ្រប់​ជ្រុង​ជ្រោយ​នៃ​អាជីវកម្ម​របស់​អ្នក

ទីផ្សារ​ផ្តល់​រង្វាន់​ដល់កិច្ចការ​ណាដែល​ល្អ​ឥត​ខ្ចោះ។ អ្នក​ត្រូវប្រែ​​ក្លាយ​ខ្លួនឲ្យ​ទៅ​ជា​អ្នក​ជំនាញ​ក្នុង​វិស័យ​ឯកទេស​ របស់​ខ្លួនតាម​រយៈ​ការ​​សិក្សា​លំអិត​គ្រប់​ជ្រុង​ជ្រោយ​ ធ្វើ​យ៉ាង​ម៉េច​កែ​លម្អ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ចូរ​អាន​ទស្សនាវដ្តី សៀវភៅ ចូលរួម​សិក្ខា​សាលារបស់​អ្នក​ជំនាញ​ ចូល​ជា​សមាជិក​សមាគម​ជំនួញ និ​ងជួប​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ក្នុង​វិស័យ​ឯក​ទេស​របស់​អ្នក។ ចូរ​កំណត់​គោល​ដៅ​ឲ្យ​អ្នក​ក្លាយ​ជា​ជន​ជំនាញ​ជាង​គេ​បំផុត​ក្នុង​របរ​រក​ ស៊ី​របស់​អ្នក។

(ស្រង់​ចេញ​ពី​សៀវភៅ The 21 Success Secrets of Self-Made Millionaires, by Brian Tracy )