ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

អាថ៌កំបាំង​ទី៣​ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ ធ្វើការ​ឲ្យ​ខ្លួន​ឯង

គិត​ថា​ខ្លួន​អ្នក​ធ្វើការ​ឲ្យ​ខ្លួន​ឯង

ចូរ​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង​ ១០០% ។ ឈប់​រអ៊ូ​រទាំ ឈប់​ស្តី​បន្ទោស​អ្នក​ដទៃ ពេល​ជួប​រឿង​មិន​ពេញ​ចិត្ត។ រឿង​អ្វីដែល​អ្នក​ចង់​បាន​ឬ មិន​ចង់​បាន​ ត្រូវ​ធ្វើ​ដោយ​ខ្លួន​ឯង។

ការ​មាន​គំនិត​មើល​​ឃើញខ្លួន​ឯង​​ ធ្វើការ​ឲ្យ​ខ្លួន​ឯង​ ជួយ​កសាង​ផ្តត់​គំនិត​សហគ្រិន​ ដែល​ជា​ផ្នត់​គំនិត​ឯករាជ្យ ម្ចាស់​ការ និង​ចាប់​ផ្តើម​ដោយ​ខ្លួន​ឯង។ អ្នក​មើល​ឃើញខ្លួន​ឯង​ជា​ម្ចាស់​ជីវិត​ខ្លួន​ឯង​។ អ្នក​ឃើញ​ខ្លួន​ឯង​ជា​អ្នកទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ សុខភាព​ ហិរញ្ញវត្ថុ ទំនាក់​ទំនង ផ្ទះ​សំបែង​ រថយន្ត​ និង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​អ្នក។

(ស្រង់​ចេញ​ពី​សៀវភៅ​ The 21 Success Secrets of Self-Made Millionaires, by Brian Tracy )