salarean.com
  • ទំព័រដើម
  • ចំណេះដឹង
  • គ្រឹះស្ថានអប់រំ
  • ទំព័រសិស្ស​និស្សិត
  • បណ្ណាល័យ
  • អំពីគេហទំព័រ​សាលារៀន
  • សំណូមពរ
A+AA-

ប្រិយមិត្ត​អ្នកអាន​ជាទី​មេត្រី

ខ្ញុំមាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង ដែល​គេហទំព័រសាលារៀន​តែង​ទទួលបាន​នូវ​ការគាំទ្រ​និង​ការ​កោតសរសើរ​ពី​គ្រប់​មជ្ឈដ្ឋាន​អ្នក​អាន​ ចាប់​តាំង​ពី​ការ​បង្កើត​ឡើង​នូវ​គេហទំព័រនេះ​ក្នុង​ឆ្នាំ​ ២០១០​ រហូត​មក។ ការ​ជ្រើស​រើស​ពាក្យ salarean (សាលារៀន) បាន​បង្កប់​រួច​ជា​ស្រេច​នូវ​​ឆន្ទៈចង់​ឲ្យ​គេហទំព័រ​មួយ​នេះ​ក្លាយ​ទៅ​ជា​សាលារៀន​ "សាលារៀន​ ជា​ថ្នាល​បណ្តុះ​វិជ្ជា"  ដែល​ប្រមូលផ្តុំទៅ​ដោយ​​ចំណេះ​ដឹង​​​ដែល​មាន​ប្រយោជន៍​សម្រាប់​មហាជន​ទូទៅ។ ក្នុង​នោះ គេហទំព័រ​សាលារៀន បាន​ដក​ស្រង់​​ខ្លឹម​សារ​​​ដ៏​មាន​ប្រយោជន៍​​​ពី​សៀវភៅ​ល្អ​ៗ​​​ បទ​ពិសោធន៍​ជីវិត បូក​ផ្សំ​និង​ចំណេះ​ដឹង​ថ្មី​ៗ ​។ ក្រៅពីនេះ ក៏មាន​បន្ថែមនូវ​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ និង​កុំព្យូទ័រ​ផង​ដែរ។

គេហទំព័រ​សាលារៀន​ បាន​បង្កើត​ជា​ ​បណ្ណាល័យ​អេឡិចត្រូនិក ​មួយ​ដោយ​ប្រមូល​ផ្តុំ​នូវ​ឯកសារ​អេឡិច​ត្រូនិក​ដែល​មាន​ស្រាប់​លើ​បណ្តាញ​អ៊ីនធើណិត​។ ​មហាជន​ទូទៅ​អា​ចចូល​ទៅ​ទាញ​យក​ឯកសារ​បាន​ដោយ​សេរី​ និង​ឥត​គិត​ថ្លៃ។ ឯកសារ​អេឡិច​ត្រូនិក​មាន​ទៅ​តាម​ប្រភេទ​មុខជំនាញ​សិក្សា​រួមមាន​ដូច​ជា គ្រប់​គ្រង គណនេយ្យ​ ទេសចរណ៍ ច្បាប់​ ហិរញ្ញវត្ថុ​ វិស្វករ ...​ ។ល។ ក្រៅ​ពី​នេះ​ ក៏​មាន​សៀវភៅ​ចំណេះ​ដឹង​ទូទៅ​ ជាភាសា​ខ្មែរ និង​ភាសាបរទេស​ដែរ។

ចាប់​តាំង​ពី​បង្កើត​ដំបូង​រហូត​មក​ដល់​បច្ចុប្បន្ន គេហទំព័រ​សាលារៀន​ប្រកាន់​ខ្ជាប់​នូវ​គោល​គំនិត​រួម​ពីរ​យ៉ាង​៖
- សាលារៀន ចែក​រំលែក ចែក​រំលែក​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​​ ពី​មនុស្ស​ជំនាន់​មុន​ទៅ​មនុស្ស​ជំនាន់​ក្រោយ។
- ប្រើ​អក្សរ​សាស្ត្រ​ខែ្មរ​ ជា​គោល​ ។

រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា
ស្ថាបនិក

 
Free Subscription

2010-2020 ©រក្សាសិទ្ធិ​គ្រប់យ៉ាង salarean.com