• ប្រជុំ​រឿង​ព្រេង​ខ្មែរ​
  • សៀវភៅ​គួរ​អាន​
  • ចិត្ត​សាស្ត្រ​អនុវត្តន៍
  • វិធី​រើស​ជំនាញ​សិក្សា​
  • សៀវភៅ​បណ្តុះ​គំនិត​​ធ្វើ​ជំនួញ

រឿង​ដឹង​សង​ដឹង​អំបែង​សង​អំបែង

មាន​និទាន​មួយ​ដំណាល​ថាៈ​ មាន​បុរស​ប្តី​ប្រពន្ធ​មាន​កូន​ប្រុស​ម្នាក់​។ បុរស​ជា​ប្តី​នោះ​ទៅ​ខ្ចី​ដឹង​អំពី​សេដ្ឋី​ម្នាក់​យក​ទៅ​កាប់​ឧស​ លុះ​លើក​ឡើង​នឹ​ង​សំពង​កាប់​ស្រាប់​តែ​ដឹង​រង្គោះ​ខ្ចាត់​ទៅ​ត្រូវ​ប្រើស​មួយ​ កប់​បាត់​ក្នុង​ខ្លួន​ប្រើស​នោះ​ៗ​ចូលព្រៃ​ទៅ​ តាមរក​ពុំំឃើញ​។​ បុរស​នោះ​ក៏​វិល​មក​ផ្ទះ​វិញ​ ប្រាប់​ប្រពន្ធ​កូន​ ហើយ​ទៅ​ប្រាប់​សេដ្ឋី​ដោយ​នូវ​ដំណើរ​ដឹង​បាត់​នោះ​។ សេដ្ឋីថា​ "​ដឹង​នេះ​ជា​របស់​កំសត់​កម្រ​ពី​មេ​បា​អញ​ បើ​ឥត​អំពី​ដឹង​នេះ​ហើយ​ អញ​គ្មាន​អ្វី​ប្រើ​ការ​ឡើយ​"​។ បុរស​នោះ​អង្វរ​សុំ​សង​ជា​ដឹង​មួយ​ថ្មី​វិញ​ សេដ្ឋី​ព្រមាន​ថា​ "​លុះ​តែ​បាន​ដឹង​ដើម​ទើប​យក​"​។ ទោះ​ជា​បុរស​នោះ​អង្វរ​សុំ​សង​១​ជា​២​ក៏​សេដ្ឋី​ពុំ​ព្រម​យក។ បុរស​នោះ​វិល​ទៅ​គិត​នឹង​ប្រ​ពន្ធ​ រួច​ត្រឡប់​ទៅ​រក​សេដ្ឋី​ទៀត​អង្វរ​សុំ​សង​១ជា៤​ សេដ្ឋី​នៅ​តែ​មិន​ព្រម​យក​ សង​១​ជា១០​សេដ្ឋី​ពុំ​ព្រម​យក​ទៀត​ នៅ​តែ​ទទូច​និយាយ​ថា

READMORE

សៀវភៅ​គួរ​អាន

សៀវភៅ​គឺ​ជា​ប្រភព​ចំណេះ​ដឹង​ដ៏​សម្បូរ​បែប​សម្រាប់​អ្នក​សិក្សា​ ស្រាវជ្រាវ​។ ការ​អាន​មាន​ប្រយោជន៍​ក្រៃ​លែង​ដល់​ជិវិត​មនុស្ស។ ការ​ខិត​ខំ​អានសៀវភៅ​មួយ​ក្បាល​ ឲ្យ​យល់​សេចក្តីជាក់​ច្បាស់ ចាំ​ខ​សំខាន់​ៗ ប្រសើរ​ជាង​អាន​សៀវភៅដប់​ក្បាល​តែចាប់​យក​គោល​សំខាន់​មិន​បាន។ ទោះបី​អាន​សៀវភៅ​ក្តី ស្តាប់​សន្ទរកថា​ក្តី ចូរ​កុំ​ស្តាប់​ឬអាន​ត្រឹម​តែ​សេចក្តី​ដែល​បាន​ឮ ឬឃើញ។ ចូរ​ពិចារណា​ឲ្យចូល​ដល់​ជម្រៅ​​អាថ៌​កំបាំង​ពី​ខាង​ក្រោយ​អត្ថបទ​របស់​អ្នក​ និពន្ធ។ ពេល​អាន​សៀវភៅត្រូវ​ខិត​ខំវិនិច្ឆ័យ​ថា​អ្នក​និពន្ធ​មាន​វិធី​និពន្ធ​យ៉ាង​ ម៉េច? ចូល​ចិត្ត​និពន្ធ​រឿង​អ្វីច្រើន​ជាង​គេ? ហើយ​គួរ​ប្រៀប​ធៀប​ជាមួយ​ស្នាដៃ​របស់​អ្នក​និពន្ធ​ផ្សេង​ទៀត​ តើ​មួយ​ណា​ល្អ​ជាង? ប្រការសំខាន់​បំផុត គឺរាល់​ពេល​អាន​ចប់​ ត្រូវ​ខិត​ខំ​នឹក​ថា​យើង​ទទួល​បាន​សេចក្តីអ្វីខ្លះ ហើយ​យើង​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពីការ​អាន​សៀវភៅ​នេះ។ ខាង​ក្រោម​នេះ​គឺ​ជា​សៀវភៅ​ល្អ​ៗ​ដែល​អាច​ជួយ​បង្កើន​ចំណេះ​ដឹង​ និង​ពង្រឹង​សមត្ថភាព​គិត​ពិចារណា​។​ ១. សាង​ខ្លួន​ឯង​ និពន្ធ​/រៀបរៀង​ដោយ ស៊ា ប៊ុន​ភេង ២. មនោមយិទ្ធិ​ និពន្ធ​/រៀបរៀង​ដោយ ស៊ា ប៊ុន​ភេង ៣. នយោបាយ​អប់​រំ​ខួ​ក្បាល​ និពន្ធ​/រៀបរៀង​ដោយ ម៉ៅ សុវណ្ណា​ ៤. សកល​ចិន្តា និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ ជុំ ៥. បញ្ហា​នរក សួគ៌ និពន្ធ​/រៀបរៀង​ដោយ ធម្មបាល...

READMORE

វិធីសាស្រ្ត​ធ្វើ​​ឲ្យគេ​ស្រឡាញ់​ចូល​ចិត្ត​

News image

១.​ យក​ចិត្តទុក​ដាក់​ដោយ​ស្មោះ​ចំពោះ​អ្នកដទៃៈ ចង់​ឲ​អ្នកដទៃ​ស្រឡាញ់​យើង យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ពួក​គេ​មុន​។ លោក​ Walters ធ្វើការនៅ​​ធនាគារ​មួយ ត្រូវ​បាន​ថ្នាក់​លើ​បាន​ចាត់​​ឲ​ទៅ​ពិនិត្យដោយ​សម្ងាត់​មើល​ហាង​មួយ​នោះ​ គួរ​ឲ្យ​​​ធនាគារ​ទុក​​ចិត្ត​​ដែរ​ឬទេ។ លោក​បាន​ទៅ​សួរ​សុខទុក្ខ នាយក​ក្រុមហ៊ុន​ឧស្សាហកម្ម​ធុន​ធ្ងន់​មួយ​ផ្សេង​ទៀត​ ដើម្បី​ឲ​លោក​ជួយ​ផ្តល់​ឯកសារ​ខ្លះ​អំពី​ហាង​មួយ​នោះ។​ នាយក​ក្រុមហ៊ុន​ ឆ្លើយ​តប​ដោយ​វិធីមួយ​មិន​ច្បាស់​ បែប​ញញើត​ញញើម​ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​ជាប់​វាក់​វិន។​ ការជួប​គ្នា​នេះ​ទៅ​ជា​ឥត​ប្រយោជន៍។

READMORE

រើសជំនាញតាមទេពកោសល្យ

សិស្ស​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី​១១​និង​ទី​១២​ គួរ​គប្បី​ស្វែង​យល់​ឲ​ច្បាស់​ពី​ចំ​ណូល​ចិត្ត​របស់​ខ្លួន​ ដើម្បី​ងាយ​ស្រួល​តម្រង់​ទិស​រក​អាជីព​មួយ​ពិត​ប្រាកដ​នា​ពេល​​អនាគត​។​ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ល្អ​ៗ​ជួយ​សម្រួល​ដល់​ការ​ជ្រើស​រើស​មុខ​ជំនាញ​សិក្សា​នៅ​មហា​វិទ្យាល័យៈ • ប្រសិន​បើ​អ្នក​ពូកែ​ខាង​គណិត​វិទ្យា​ អ្នក​អាច​ចាប់​យក​អាជីព​ជា​វិស្វករ​អគ្គិសនី​ វិស្វករ​សំណង់​ស៊ីវិល​ វិស្វករ​ឧស្សាហកម្ម​ វិស្វករ​មេកានិច​ វិស្វករកុំព្យូទ័រ

READMORE

សៀវភៅ​រៀន​ធ្វើ​ជំនួញ​ គំនរ​សម្បត្តិ​ហូរ​ចូល

News image

សៀវភៅ​រៀន​ធ្វើ​ជំនួញ​ គ្រឿង​ពន្យល់​ឲទិញ​ថោក​ លក់​បាន​ដាច់​ មាន​របៀប​នាំ​មនុស្ស​ឲ​ចូល​ទិញ​ច្រើន។ និពន្ធ​ដោយ​ លោកគ្រូ ស៊ីវ ប៉ាវ បោះ​ពុម្ព​ ឆ្នាំ​១៩៤២។ លោកគ្រូ ស៊ីវ ប៉ាវ លើក​ឡើង​ថា​គោល​ប្រយោជន៍​៧​យ៉ាង​សម្រាប់​ជំនួញ​មានៈ (១) សំដី និង​ភាសា

READMORE
PDF បោះពុម្ព អ៊ីមែល
ដើរ​ឲ្យ​មាន​បី ស្រដី​ឲ្យ​មាន​បួន

ការ​រស់​នៅ​ក្នុង​សង្គម​មនុស្ស​ត្រូវ​យល់​ដឹង​អំពី​មជ្ឈដ្ឋាន​ជុំ​វិញ និង​ចេះ​ប្រើ​ពាក្យ​សំដី​ឲ្យ​ត្រូវ​តាម​កាលៈ​ទេសៈ។ មនុស្ស​ស្គាល់​កាលៈទេសៈ​តែង​ជាទីរាប់​អាន​នៃ​អ្ន​ក​នៅ​ជុំ​វិញ​ខ្លួន។ ការ​ធ្វើ​ដំណើរ​ទៅណា​មក​ណា ឬ​ធ្វើការ​នៅ​កន្លែង​ណាមួយ គេ​ត្រូវ​ស្វែង​យល់​អំពី​មនុស្ស​បី​ពួក គឺ​ថ្នាក់​លើ ថ្នាក់​កណ្តាល និង​ថ្នាក់​ក្រោម និង​ចេះ​ប្រើ​ពាក្យ​សំដី​ត្រូវ​តាម​ថ្នាក់​នីមួយៗ​និង​ត្រូវ​តាម​ពេល​វេលា។​

 
PDF បោះពុម្ព អ៊ីមែល
ដើម្បី​ជោគ​ជ័យ​គ្រប់​ភារកិច្ច​

អ្នក​ដែល​ប្រាថ្នា​ចង់​សម្រេច​ប្រយោជន៍គ្រប់​យ៉ាង​ គួរ​​ប្រតិបត្តិ​តាម​គោលការណ៍​​ខាង​ក្រោមដោយ​​ពេញ​លេញ។ គោលការណ៍​នេះ​ ហៅ​ថា​ធម៌សម្រេច​៤​យ៉ាង​។

១. ឆន្ទៈ គឺ​​ ស្រឡាញ់​ការងារ

២.​ វិរិយៈ គឺ​ តស៊ូ​មិន​បោះបង់​ចោល​ការងារ​

៣. ចិត្តៈ គឺ​ តំកល់​ចិត្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការងារ

 
PDF បោះពុម្ព អ៊ីមែល
វិធីសាស្ត្រ​រៀន​សម្រាប់​អ្នក​មមា​ញឹក​ក្នុង​ការងារ

អ្នក​ដែល​មាន​ការងារ​ធ្វើ​ពុំ​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​សិក្សា​ទេ។ ដូច្នេះ​គេ​គួរ​គប្បី​ប្រើ​ប្រាស់​ពេលរ​វេលា​ខ្លី​ៗ​ឲ្យមាន​ប្រសិទ្ធភាព​បំផុត។

១. ចូរ​រៀប​ចំបញ្ជី​កិច្ច​ការងារ​​​ដាក់​តាម​ខ្លួន​ជានិច្ច​ ដូចជា​ថ្ងៃ​នេះ​ត្រូវ​ធ្វើ​លំហាត់​គណិតវិទ្យា​៣​លំហាត់ គណនេយ្យ​១​មេរៀន ទិញ​សម្លៀក​បំពាក់​២​សម្រាប់ ជួប​ប្រជុំ​ជាមួយ​ភ្ញៀវ​ម៉ោង​១០​ព្រឹក ។ល។

២. ចូរ​រៀប​ចំ​សម្ភារៈ​សិក្សា​ឲ្យ​មាន​គ្រប់​គ្រាន់​រួច​ជា​ស្រេច​ ដូច​ជា​កត់​ចំនុច​សំខាន់​នៃ​ខ្លឹមសារ​មេរៀន​ដាក់​លើ​ក្រដាស​តូច​ៗ​ដែល​អាច​ដាក់​តាម​ខ្លួន​បាន ឬ​ថត​សំលេង​មេរៀន​ដាក់​ក្នុង​ទូរស័ព្ទ​ដៃ​ជា​ដើម។

 
PDF បោះពុម្ព អ៊ីមែល
របៀប​ផ្ចង់​អារម្មណ៍​សិក្សា​

ការ​ផ្ចង់​អារម្មណ៍​​សិក្សា​មុខ​វិជ្ជា​នីមួយៗ​ជា​ប្រការ​ចាំបាច់​បំផុតដែល​ជួយ​ឲ្យ​សិស្ស​និស្សិត​​ចាប់​បាន​ខ្លឹម​សារ​មេរៀន​ច្បាស់ និង​ទទួល​បាន​ជោគ​ជ័យ​ពេល​ប្រឡង។ ជា​ការ​ពិត​រឿង​រំខាន​អារម្មណ៍​អាច​កើត​មាន​ឡើង​ដោយ​សារ​កត្តា​ខាង​​ក្រៅ​និង​កត្តា​ខាង​ក្នុងខ្លួន។ តែ​ទោះ​ជា​យ៉ា​ង​ណា​ក៏​ដោយ​គេ​អាច​កាត់​បន្ថយ​គ្រឿង​រំខាន​ទាំង​នោះ​បាន​ដោយ​អនុវត្ត​នូវ​វិធី​សាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម៖

១. ពេល​សិក្សា​ម្តងៗ​ចូរធ្វើ​ខ្លួន​ឲ្យ​ទំនេរ​ ចូរ​​ដក​​ ទូរស័ព្ទ កុំ​ព្យូទ័រ​ និង​គ្រឿង​រំខាន​ផ្សេង​ទៀត​យក​ទៅទុក​មួយ​ឡែក​។ ចូរ​ប្រាប់​មិត្ត​ភក្តិ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​ កុំ​ឲ្យ​រំខាន​អ្នក​ពេល​​កំពុង​សិក្សា។

 
PDF បោះពុម្ព អ៊ីមែល
ហេតុ​អ្វី​មាន​ចន្ទ​គ្រាស ឬ​រាហ៊ូ​ចាប់​ចន្ទ?

ចន្ទគ្រាស​ព្រះ​ចន្ទ​គឺ​ជា​ភព​មួយ​ដែល​គ្មាន​ពន្លឺ​ដោយ​ខ្លួន​ឯង​ទេ​ ពន្លឺ​ព្រះ​ចន្ទ​ដែល​យើង​មើល​ឃើញ​គឺ​ជា​ចំណាំង​ផ្លាត​របស់​ពន្លឺ​ព្រះ​អាទិត្យ។  ព្រះ​ចន្ទ​វិល​មួយ​ជុំ​ផែន​ដី​រយៈ​ពេល​ ២៩​ថ្ងៃ​កន្លះ​។ ​បាតុភូត​​ចន្ទ​គ្រាស​ឬ​រាហ៊ូ​ចាប់​ចន្ទ​ កើត​មាន​ឡើង​នៅ​ពេល​ព្រះ​អាទិត្យ ផែន​ដី​ និង​ព្រះ​ចន្ទ​​​ស្ថិត​លើ​គន្លង​ជា​ជួរ​ត្រង់​មួយ (ផែន​ដី​នៅ​ចន្លោះ​ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ ដូច​ក្នុង​រូប​ភាព​ខាង​ក្រោម​) ។ ខណៈ​នោះ​ផែន​ដី​បាំង​បិទ​ពន្លឺ​​​​ព្រះ​អាទិត្យ​ ដែល​ធ្វើ​ឲ្យ​​ព្រះ​ចន្ទ​គ្មាន​ពន្លឺ​ដូច​​ថ្ងៃ​ធម្ម​តា។ ព្រះ​ចន្ទ​​ទទួល​ពន្លឺ​ដោយ​ប្រយោល​ពី​ព្រះ​អាទិត្យ​តាម​យៈ​​ពន្លឺ​ដែល​​ចាំង​ចេញ​ពី​ផែន​ដី។ ពន្លឺ​នេះ​ត្រូវ​បាន​​​ច្រោះ​ដោយ​​បរិយាកាស​ផែន​ដី ហើយ​ប្រែ​ជា​​ជា​ពណ៌​លឿង​ទុំ។ ហេតុ​ដូច្នេះ​ហើយ​ ទើប​ពេល​ចន្ទ​គ្រាស​ម្តងៗ​គេ​ឃើញ​ព្រះ​ចន្ទ​ប្រែ​ជា​ពណ៌​លឿង​ទុំ។

 
PDF បោះពុម្ព អ៊ីមែល
គ្រាប់​ពេជ្រ​

ពេជ្រមនុស្ស​ប្រើ​ប្រាស់​ពេជ្រ​ចាប់​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ ពេជ្រ​នៅ​តែ​តំណាង​ឲ្យ​អំណាច​និង​កេរ្តិ៍​ឈ្មោះ។ ជន​ល្បី​ៗ​​នៅ​ទូទាំង​ពិភព​លោក​សុទ្ធ​តែ​ពាក់​ពេជ្រ។ ពេជ្រ​គឺ​ជា​រ៉ែ​ដែល​គេ​ទាញ​យក​ចេញ​ពី​ក្រោម​ដី។ ពេជ្រ​ត្រូ​វ​បាន​គេ​ច្នៃ​ដុស​ខាត់​ឲ្យ​ចែង​ចាំង​ ហើយ​លក់​ចេញ​ក្នុង​តម្លៃ​ដ៏​ថ្លៃ។ អស់​រយៈ​ពេល​ច្រើន​ជំនាន់​មក​ហើយ​ មនុស្ស​បាន​ចុះ​ទៅក្រោម​ដី​ដ៏​ជ្រៅ​ដើម្បី​រុក​រក​ត្បូង​មាន​តម្លៃ។ នេះ​ជា​កិច្ច​ការ​ដ៏​លំបាក​និង​ដ៏​មាន​គ្រោះ​ថ្នាក់។

 
PDF បោះពុម្ព អ៊ីមែល
ការស្រាវជ្រាវទីផ្សារសម្រាប់អាជីវកម្មធុនតូច

អាជីវកម្ម​ធុន​តូច​គឺ​ជា​បេះ​ដូង​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជា​អាជីវកម្ម​ដែល​​ងាយ​ស្រួល​ចាប់​ផ្តើម​ ប៉ុន្តែ​ពិបាក​រក្សា​ឲ្យ​ស្ថិតស្ថេរ​រឹង​មាំ​លើ​ទី​ផ្សារ​ ប្រសិន​បើ​គេ​មិន​បាន​គិត​ឲ្យ​​បាន​ត្រឹម​ត្រូវ​អំពី​យុទ្ធ​សាស្ត្រ​ទី​ផ្សារ​និង​ហិរញ្ញវត្ថុ​ដ៏​ច្បាស់​​លាស់​មួយ​នោះ​ទេ។ តាម​បទ​ពិសោធន៍​របស់​យើង​ដែល​​ស្ថិត​ក្នុង​អាជីវកម្ម​ធុន​តូច និង​តាម​រយៈ​ការ​ពិភាក្សា​ជាមួយ​ម្ចាស់​អាជីវកម្ម​ជា​ច្រើន យើងបាន​​រក​ឃើញ​កត្តា​ប្រឈម​ជា​ច្រើន​ដែល​អាជីវកម្ម​ធុន​តូច​ជួប​ប្រទះទាក់​ទង​នឹង​រឿង​ទី​ផ្សារ​ ដែល​ទាម​ទារ​​នូវ​យុទ្ធ​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​អភិវឌ្ឍន៍​ ​ផលិត​ផល​/​សេវាកម្ម​ និង​អាជីវកម្ម​ និង​ដែល​ជយយ​ដល់​ការ​​ទាញ​យក​ចំណែក​ទី​ផ្សារ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។ សំណួរ​សំខាន់​ៗ​ដែល​អាជីវកម្ម​ធុន​តូច​​ត្រូវ​ចោទ​សួរ​រួម​មាន៖

 
PDF បោះពុម្ព អ៊ីមែល
អ្នក​មាន​ជាង​គេ​បំផុត​នៅ​ បាប៊ីឡន-Babylon

អ្នក​មាន​ជាង​គេ​បំផុត​នៅ​បាប៊ីឡន​គឺ​​ជា​ចំណង​ជើង​សៀវភៅ​ដ៏​ល្បី​បំផុត​មួយ​​នៅ​ទូទាំង​ពិភព​លោក។ ខ្លឹម​សារ​សំខាន់​នៃ​សៀវភៅ​នេះ​គឺ​អប់រំមនុស្ស​ឲ្យ​យល់​ដឹង​អំពី​មូល​ដ្ឋាន​គ្រឹះ​នៃ​ហិរញ្ញវត្ថុ​ ពន្យល់​អំពី​ការ​សន្សំ​ប្រាក់​ និង​ការ​វិនិយោគ។ សៀវភៅ​នេះ​និពន្ធ​តាំង​ពី​ឆ្នាំ​ ១៩២៦ មក​ម្ល៉េះ​ដោយ ​George Samuel Clason តែ​ខ្លឹម​សារ​នៅ​តែ​មាន​ប្រយោជន៍​អនុវត្ត​ន៍​បាន​គ្រប់​សម័យ។

អ្នក​មាន​ជាង​គេ​បង្អស់​នៅ​បាប៊ីឡន៖ ក្បួន​ឆ្ពោះ​ទៅ​រក​ភាព​មាន​បាន

 


ទំព័រ​ទី 1 ​ទាំងអស់ 6 ទំព័រ